Thursday, June 23, 2016

ផលអាក្រក់នៃការប្រើកញ្ចក់ភ្នែក

អ្នកឯកទេសខាងភ្នែកបានឲ្យថា ការប្រើកញ្ចក់ភ្នែក (Contact Lens) អាចមានផលអាក្រក់នៃដូចជា មានឱកាសឆ្លងមេរោគ ភ្នែកស្ងួត និង កញ្ចក់ភ្នែកខ្វះអុកស៊ីហ្សែន ជាពិសេស កញ្ចក់ពាក់ភ្នែកដែលឃោសនាថា មានទឹក ជាសមាសធាតុផ្សំច្រើន ដែលអាចធ្វើឲ្យភ្នែកស្ងួតលើសដើម។
សម្រាប់កញ្ចក់ពាក់ភ្នែកពណ៌ផ្សេងៗនោះ ម៉ាកខ្លះមិនមានស្តង់ដារ អាចធ្វើឲ្យអាល់លែរហ្ស៊ី រលាក ឬស្ងួតភ្នែកលើសដើម ដោយសារកញ្ចក់ពាក់ភ្នែកប្រភេទនេះ ក្រាស់ជាងធម្មតា។ រីឯកញ្ចក់ពាក់ភ្នែក មួយចំនួនទៀតអាចកោងខុបខ្លាំង ដើម្បីឲ្យអ្នកពាក់មើលទៅឃើញភ្នែកធំនោះវាធ្វើឲ្យកញ្ចក់ពាក់ភ្នែកកោង អាចសង្កត់គែមកញ្ចក់ភ្នែកកាន់តែខ្លាំងឡើង។
សម្រាប់ការថែទាំកែវភ្នែក បើអ្នកពាក់កញ្ចក់ភ្នែកនោះ អ្នកត្រូវមានការថែទាំជាពិសេស មិនថាជាកញ្ចក់ពាក់ភ្នែកបែបមីញ៉ូប ឬកញ្ចក់ពាក់ភ្នែកបែបពណ៌ផ្សេងៗ គួរតែត្រៀមនូវទឹកលាងសម្អាតកញ្ចក់ភ្នែក (ទឹកភ្នែកសិប្បនិម្មិត) ដែលមានលក់ទូទៅ សម្រាប់លាងសម្អាត និងកម្ចាត់មេរោគឲ្យបានល្អ៕

Wednesday, June 22, 2016

Kendall Jenner ឃែនដល ជេននឺរ ដែលសម្ញែងដើមទ្រូងដ៏ស្រស់ស្អាតរបស់នាង

 ឃែនដល ជេននឺរ ដែលសម្ញែងដើមទ្រូងដ៏ស្រស់ស្អាតរបស់នាងនៅខាងក្នុងស្បៃអាវពណ៌ខ្មៅដ៏ស្ដើង ដោយមើលទៅពិតជាទាក់ទាញបំផុត ។តារាម៉ូដែលដ៏ស្រស់ស្អាតនាង ឃែនដល ជេននឺរ Kendall Jenner រួមជាមួយមិត្តភក្តិស្រីរបស់នាងពីរនាក់ទៀតគឺនាង ហៃលី ប៊ែលវីន Hailey Baldwin និង ជីជី ហាឌីដ Gigi Hadid  បានបង្ហាញខ្លួនតាមទីសាធារណៈនៅក្នុងទីក្រុងញូយ៉ក និង បានបង្កឲ្យមានការចោមរោមមើលពីសំណាក់មហាជននៅទីនោះយ៉ាងច្រើននាក់ថែមទៀតផង ។




">